khmer eng
  • ឯកឧត្តម ឡោក ឆាយ អញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី បែបបទពិធីការរបស់ស្ថាប័ន ការកាន់កម្មវិធី និងការងារផ្សេងៗ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការស្តីទីព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី បែបបទពិធីការរបស់ស្ថាប័ន ការកាន់កម្មវិធី និងការងារផ្សេងៗ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។
    វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដើម្បីជួយពង្រឹងសមត្ថភាពមន្ត្រីជំនាញ កាន់តែមានសមត្ថភាពឈានឡើងលើការងារពិធីការ ការកាន់កម្មវិធី និងបំពេញការងារជូនថ្នាក់ដឹកនាំ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលប្រកបដោយនិរន្តភាព។
    សូមបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះ ឧទ្ទេសនាមដោយលោក ហួត ប្រាកដ ប្រធាននាយកដ្ឋានពិធីការ នៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលសិក្សារៀងរាល់រសៀល មានរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ មានសិក្ខាកាមជាថ្នាក់ដឹកនាំ មន្ត្រីរាជការអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលរួមចំនួន៤៦នាក់ និងមកពីសាលាជាតិរដ្ឋបាលមូលដ្ឋានចំនួន០៤នាក់ ដោយផ្ដោតសំខាន់លើប្រធានបទសំខាន់ៗរួមមាន៖
    -បែបបទការងារពិធីការរបស់ស្ថាប័ន
    -អតិថិវិន័យ=(អតិថិគារវៈ): ការគោរពភ្ញៀវ ច្បាប់គួរសមចំពោះភ្ញៀវ
    -ការកាន់កម្មវិធី (MC)
    -រៀបចំពិធីផ្លូវការ ឬក្រៅផ្លូវការផ្សេងៗជូនថ្នាក់ដឹកនាំតាមឋានានុក្រម
    -ការងារទំនាក់ទំនងសាធារណៈ
    -ការសម្របស្រួលក្នុងកម្មវិធីនានា។
    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាមកពី១១ឃុំ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង  អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវ មាន សំអាន ផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធក្រុមប្រឹក្សាឃុំបន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តនូវការសន្យានាអំឡុងពេលបោះឆ្នោតកន្លងមករបស់ក្រុមប្រឹក្សាឃុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកពារាំង ខេត្តព្រៃវែង